សូមស្វាគមន៍មកកាន់កម្មវិធីតម្លាភាពរបស់គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាបានប្តេជ្ញាចិត្ដគាំទ្រក្នុងការប្រកួតប្រជែងនៃវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា និង ជួយកសាងនូវកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលជាគោលដៅបញ្ជាទិញទំនិញប្រកបដោយសីលធម៌។
គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាត្រលប់ទៅកាន់ការអនុវត្តន៏កាលពីមុនរបស់ខ្លួន ក្នុងការប្រកាសផ្សាយពត៌មានជាសាធារណៈនៃការអនុលោមជាក់លាក់របស់រោងចក្រ មានគោលបំណងដូចខាងក្រោម៖
- កសាងកេរ្តិ៍ឈ្មោះនៃវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជាប្រកបដោយលក្ខខណ្ឌការងារសមរម្យ និង រក្សាល្បឿនជាមួយឧស្សហកម្មដទៃ ដែលកំពុងប្រកួតប្រជែងនឹងកម្ពុជា ដែលការបង្ហាញជាសាធារណៈនៃទិន្នន័យការអនុវត្តតាមច្បាប់របស់រោងចក្រនឹងក្លាយជាបទដ្ឋានក្នុងពេលឆាប់ៗនេះ
- គាំទ្រកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដោយរាជរដ្ឋាភិបាលកម្ពុជា
- ជំរុញការផ្លាស់ប្តូរចំពោះរោងចក្រដែលមានការអនុវត្ដតាមច្បាប់មានកម្រិតទាបកន្លងមក
- ពន្លឿនការកែលម្អនៅក្នុងលក្ខខណ្ឌការងារលើបញ្ហាសំខាន់ៗក្នុងឧស្សាហកម្មនេះ
ក្រដាសពត៌មានរបស់កម្មវិធីតម្លាភាពគឺអាចរកបាននៅទីនេះ។
បញ្ហាចំបងៗ
នៅក្នុងឆ្នាំដំបូងនៃកម្មវិធី គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានកំណត់បញ្ហាចំបងៗចំនួន ២១ សំរាប់ផ្ទៀងផ្ទាត់ជាមួយរោងចក្រទាំងឡាយដែលមានការត្រួតពិនិត្យ ២ដង រឺ ច្រើនជាង ២ដង សំរាប់ការវាយតំលៃ។ រោងចក្រអាចស្នើរសុំអោយមានការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ម្តងទៀតពីគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សំរាប់ការកែលម្អរបស់ពួកគេមុនពេលការប្រកាសជាសាធារណៈ។ លទ្ធផជាសាធារណៈត្រូវផ្សព្វផ្សាយប្រចាំត្រីមាស ហើយរោងចក្រក៏អាចប្រកាសពត៌មានអំពីការកែលំអនៃការអនុវត្តន៏របស់ពួកគេ។
ការអនុវត្ដច្បាប់មានកម្រិតទាប
នៅក្នុងឆ្នាំដំបូងនៃកម្មវិធី រោងចក្រទាំងឡាយដែលមានការត្រួតពិនិត្យ ៣ដង រឺ ច្រើនជាង ៣ដង ពីគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នឹងត្រូវផ្ទៀងផ្ទាត់ជាមួយតម្រូវការច្បាប់ចំនួន ៥២ ចំនុច។ រោងចក្រទាំងឡាយណាដែលមានការធ្លាក់ចុះក្រោម ២គម្លាតគំរូ ពីកំរិតមធ្យមសម្រាប់ការអនុលោម នឹងត្រូវទទួលបានសិទ្ធិសម្រាប់កម្រិតទីពីរនៃការបង្ហាញជាសាធារណៈ។ លទ្ធផលដែលចេញពីរោងចក្រមួយក្រុមតូចនេះគឺផ្អែកលើការត្រួតពិនិត្យដែលមិនយូរជាងរយៈពេល ១២ ខែ ហើយរោងចក្រអាចស្នើរសុំការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត។
ការអនុវត្តច្បាប់របស់សហជីព
ព័ត៌មានអំពីសហជីព រួមទាំងការធ្វើកូដកម្ម និងការអនុលោមតម្រូវការច្បាប់របស់ពួកគេគឺត្រូវបានបង្ហាញនៅទីនេះ សំរាប់រោងចក្រដែលរបាយការណ៏នៅលើវិបសាយទីនោះ។